កោះកុង ព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយលោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងលោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ ព្រមទាំងមានការចូលរួមពីលោកប្រធានភូមិបាលស្រុក លោកនាយប៉ុសិ៍ មេភូមិ មន្រ្តីមន្ទីរវប្បធម៌ និងប្រជាពលរដ្ឋ បានចូលរួមវាស់វែងកំណត់និយាមការនិងបោះបង្គោលព្រំដី នៅបុរាណដ្ឋានអណ្ដូងមួយរយ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង។






