៣០/០៤/២០២១(វេលាម៉ោង ០៨:០០នាទីព្រឹក)
...................................
លោក សាង ស៊ីណេត អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងប្រចាំការ ២៤ម៉ោង ប្រចាំថ្ងៃ បានដឹកនាំក្រុមការត្រួតពិនិត្យសុខភាព និងតាមដានការធ្វើដំណើរចេញ ចូល របស់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ នៅចំណុចគោលដៅ ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោលស្រុកបូទុមសាគរ។
ប្រភព,រដ្ឋបាលស្រុកបូទុមសាគរ
--------------------------
ថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
April 30, 2021