២៩/មេសា/២០២១(វេលាម៉ោង០៩:០០នាទីព្រឹក)
——————————————-
លោក កែវ នីបូរ៉ា អភិបាលរង នៃគណអភិបាលស្រុក តំណាងលោក ហាក់ ឡេង អភិបាល នៃគណអភិបាលស្រុក បានអមដំណើរ ឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអណ្តូងទឹក និងលោកជំទាវ បានអញ្ជើញនាំយកទេយ្យទានប្រគេនព្រះសង្ឃចំនួន២វត្ត គឺវត្តចន្ទមុន្នីរាម ហៅវត្តអណ្តូងទឹក និងវត្តគិរីបូទុម ហៅវត្តតាអុក ស្ថិតក្នុងភូមិសាស្រ្តឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកមេឃុំអណ្តូងទឹក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ។
គ្រឿងឧបភោគបរិភោគក្នុង១វត្តៗទទួលបាន៖
– អង្ករ២បាវ ១០០គីឡូក្រាម
– មី ២កេស
– ទឹកត្រី ១យួរ
– ទឹកស៊ីអ៉ីវ ១យួរ
- ត្រីងៀត ២គីឡូ
– ប៊ីចេង ២កញ្ចប់
– ប្រេងឆា ១ធុង
– ត្រីខ ២យួរ
– ទឹកដោះគោ ២០កំប៉ុង
– ភេសជ្ជ: Red Bull ១កេស
– ស្ករសរ ២កញ្ចប់
– តែ ១កញ្ចប់ ធំ
– បច្ច័យចំនួន ២០ម៉ឺនរៀល។
ប្រភព,រដ្ឋបាលស្រុកបូទុមសាគរ
———————————————–
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
April 29, 2021








