រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការងារចុះអង្កេតតម្លៃទំនិញសំខាន់ៗ របស់មន្ទីរពាណិជ្ជកម្មខេត្ត

ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក ឃី វុធ អនុប្រធានមន្ទីរ សហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកោះកុង បានចុះស្រង់ថ្លៃទំនិញសំខាន់ៗចាំបាច់សម្រាប់ជីវភាពប្រចាំ នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា អាជីវករនៅផ្សារដងទង់ បានលក់ឡើងថ្លៃចំពោះទំនិញមួយចំនួនបន្តិចបន្តួចប៉ុណ្ណោះ។ រីឯសកម្មភាពលក់ដូរនៅដំណើរការជាធម្មតា និងមានទំនិញផ្គត់ផ្គង់ ដើម្បីធានាដល់សន្តិសុខស្បៀងគោល សំរាប់អ្នកប្រើប្រាស់ក្នុងខេត្ត។

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង សូមអំពាវនាវដល់បងប្អូនអាជីវករក្នុងខេត្តទាំងអស់ មេត្តាកុំលក់តម្លើងថ្លៃហួសហេតុខុសប្រក្រតី ជាពិសេសចំពោះទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។

សូមអរគុណ សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីឌ១៩។ សូមមេត្តាកុំចេញពីផ្ទះបើមិនចាំបាច់ និងប្រកាន់យកវិធានការ ៣កុំ ៣ការពារ។

អត្ថបទទាក់ទង