ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ លោក សាលីម ហ្វារីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការទាំងអស់ បើកប្រជុំបូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា នៅបន្ទប់ប្រជុំរបស់មន្ទីរ ។ ក្នងនោះ លោកប្រធានមន្ទីរ ក៏បានរំលឹកបន្ថែម នូវវិធានការផ្សេងៗ ដើម្បីការពារជាមួយនឹងជម្ងឺកូវីដ-១៩ ។






