នាថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តការងារ និងបញ្ហាប្រឈមផ្សេងៗនាពេលកន្លងមក របស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យរដ្ឋបាលស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ ដ.ន.ស.ភ នៅសាលប្រជុំសាលស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពៈ វឿន រិទ្ធី