រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារគម្រោង នៃរដ្ឋបាលខេត្តកោះកុង បានចុះសិក្សាកំណត់ទីតាំង និងវាស់វែងប្រវែងផ្លូវជាក់ស្តែង ដើម្បីស្ថាបនាផ្លូវ កៅស៊ូអាសេ (AC) ចាប់ពីចំណុចផ្លូវភ្លោះមុខសាលាវិទ្យាល័យកោះកុង រហូតដល់កែងផ្លូវមុខផ្ទះក្រហម មកទល់មុខភោជនីយដ្ឋានកោះប៉ោ ដែលមានទំហំ ១៥០០០ម៉ែត្រការ៉េ

ក្រុមការងារគម្រោង នៃរដ្ឋបាលខេត្តកោះកុង ដោយមានលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ លោក ឡុង ប៉ុណ្ណាត នាយកទីចាត់ការហិរញ្ញវត្ថុ និងក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានចុះសិក្សាកំណត់ទីតាំង និងវាស់វែងប្រវែងផ្លូវជាក់ស្តែង ដើម្បីស្ថាបនាផ្លូវ កៅស៊ូអាសេ (AC) ចាប់ពីចំណុចផ្លូវភ្លោះមុខសាលាវិទ្យាល័យកោះកុង រហូតដល់កែងផ្លូវមុខផ្ទះក្រហម មកទល់មុខភោជនីយដ្ឋានកោះប៉ោ ដែលមានទំហំ ១៥០០០ម៉ែត្រការ៉េ ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកោះកុង បានគ្រោងក្នុងកម្មវិធីវិនិយោគ និងថវិកាអភិវឌ្ឍន៍ខេត្ត ដោយនឹងធ្វើការស្ថាបនាផ្លូវកៅស៊ូ (AC) ចំនួន២ជំហាន ដោយជំហានទី១ ចាប់ពីចំណុចផ្លូវកែងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដល់រង្វង់មូលស្តូប និងមកដល់កែងផ្លូវកាកបាទក្រហមខេត្ត ១៥០០០ម៉ែត្រការ៉េ និងជំហានទី២ គឺគម្រោងដែលបានកំពុងសិក្សានេះ និងមានទំហំសរុបទាំង២ជំហាន គឺ ៣០០០០ម៉ែត្រការ៉េ ។ ក្រៅពីការស្ថាបនាផ្លូវកៅស៊ូអាសេ(AC) ក៏នឹងមានការរៀបចំសួនច្បារថ្មី និងជួសជុលកែលម្អសួនច្បារចាស់លើចន្លោះផ្លូវភ្លោះទាំង២កន្លែងនោះផងដែរ។ យោងតាមផែនការ ក្រៅពីស្ថាបនាផ្លូវកៅស៊ូ និងសួនច្បារ រដ្ឋបាលខេត្តគ្រោងនឹងប្រែក្លាយទីតាំងមុខសាលាវិទ្យាល័យកោះកុង នេះឱ្យទៅជា វិថីម្ហូបអាហារ ខេត្តកោះកុង ដើម្បីទាក់ទាញ និងបំរើសេវាកម្មម្ហូបអាហារសម្រាប់ភ្ញៀវទេសចរណ៍ និងប្រជាជនដែលចូលមកលេងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទទាក់ទង