រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំកិច្ចប្រជុំ និងចុះផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងស្តីពីការផ្អាកលក់គ្រឿងស្រវឹងរយៈពេល១៤ថ្ងៃ របស់រដ្ឋបាលខេត្តកោះកុង នៅក្នុងមូលដ្ឋានឃុំ

រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំ បានធ្វើការប្រជុំ និងដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ និងកម្លាំងប្រជាការពារភូមិ ចុះធ្វើការផ្សព្វផ្សាយជូនដល់អាជីវករលក់ដូរតាមផ្លូវជាតិ៤៨ និងនៅតាមផ្ទះក្នុងភូមិ នូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងហាមឃាត់ការបង្កើតកម្មវិធីជួបជុំសប្បាយគ្រប់ទីកន្លែងក្នុងមូលដ្ឋានឃុំរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

ប្រភព: សន សេង

អត្ថបទទាក់ទង