ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ អាជ្ញាធរភូមិកោះស្រឡៅ សហការណ៍ជាមួយបុគ្គលិកប៉ុស្តិ៍សុខភាពឃុំ ចុះធ្វើការផ្សព្វផ្សាយជូនដល់អាជីវករ នូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងហាមឃាត់ការបង្កើតកម្មវិធីជួបជុំសប្បាយគ្រប់ទីកន្លែងក្នុងមូលដ្ឋានឃុំរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
ប្រភព: សន សេង