១៤/មេសា/២០២១(វេលាម៉ោង១១,០០នាទីព្រឹក)
.............................................
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទូងស្គរ រគាំង ជួង គង ក្នុងយុទ្ធនាការទប់ស្លាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ យោងតាមសារាចរណែនាំ លេខ០៨/២១ ក.ធ.ស សរណន ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា ព្រមទាំងបានប្រគេនម៉ាស ចំនួន៣០ដុំ អាលកុល ០៥ដបតូច ជែល០២ដប និងថវិការមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក។
នាឱកាសនោះលោកស្រីប្រធាន បានចែកម៉ាស និងណែនាំ លោកតា លោកយាយ យាយជី តាជី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពុទ្ធរិស័ទ្ធចំណុះជើងវត្ត ត្រូវអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ។
ប្រភព,រដ្ឋបាលស្រុកបូទុមសាគរ
...........................................
ថ្ងៃពុធ ៣ កើត ខែពិសាខ ឆ្នាំឆ្លូវ
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១
មេសា 14, 2021