/ / /

លោក កែវ សុគៀង ជំទប់ទី១ឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក កែវ សុគៀង ជំទប់ទី១ឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ សរុបចំនួន ១៥នាក់ ស្រី ០៧នាក់។ ដោយឡែកសម្រាប់ការចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមានការផ្ទុះជំងឺកូវីដ-១៩ ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានី/ខេត្ត ខាងលើចូលមកក្នុងមូលដ្ឋានឃុំទេ។ ទន្ទឹមនឹងនេះដែរ ប៉ុស្តិ៍សុខភាពឃុំ បានបន្តចាក់មេក្រូធ្វើការផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ ស្ដីពីការប្រតិបត្តិអាចារ្យ អាចារិនី គណៈកម្មការវត្ត ក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោកនាយកឧទ្យានជាតិបទុមសាគរ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបទុមសាគរ ក្រោមការដឹកនាំរបស់លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំ (ខ) សាលាស្រុកបទុមសាគរ។