រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែមីនា​ និង​លេីកទិសដៅការងារប្រចាំខែមេសា​ ឆ្នាំ២០២១ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែមីនា​ និង​លេីកទិសដៅការងារប្រចាំខែមេសា​ ឆ្នាំ២០២១ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

លោកអភិបាលរងខេត្ត បានស្នើឱ្យតំណាងមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែមីនា​ និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២១ ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ឱ្យ​បានសមស្របទៅនិងផែនការ និងស្ថានភាពជាក់ស្តែង ដោយផ្តោតទៅលើទិសដៅរួមរបស់មន្ទីរ អង្គភាព ទីចាត់ការរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​អភិបាល​រង​ខេត្ត​ បានជំរុញឱ្យមន្ត្រីរាជការទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ប្រញាប់ប្រញាល់​ ទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង