រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាលើខ្សែច្រវាក់ផលិតកម្មខ្យងជំពុះទាក្នុងសហគមន៌តំបន់ការពារធម្មជាតិពាមក្រសោប នៅសាលាឃុំពាមក្រសោប។

#មន្ទីបរិស្ថានខេត្តកោះកុង៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានជួបប្រជុំពិភាក្សាជាមួយសមាជិកគណកម្មការសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងគោលបំណង ពិនិត្យកំណត់ទីតាំងសក្តានុពលដែលអាចចិញ្ចឹមខ្យងជំពុះទាបានក្នុងដីព្រៃរបស់សហគមន៍ និងពិនិត្យទៅលើទីតាំងដែលកំពុងចិញ្ចឹមដោយសមាជិកសហគមន៍ ទីតាំងដែលសហគមន៍ត្រូវចិញ្ចឹមក្នុងឆ្នាំ២០២១ ដោយមានការគាំទ្របង្គោលពីគម្រោង "និរន្តភាព តំបន់ទេសភាព និងទេសចរណ៌ធម្មជាតិកម្ពុជា" ព្រមទាំងបានឯកភាពគ្នាលើយន្តការនៃចិញ្ចឹមដោយសមាជិកគណកម្មការសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប កិច្ចប្រជុំនេះមានការចូលពីសំណាក់លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ លោកនាយកដែនជម្រកសត្វព្រៃពាមក្រសោប អាជ្ញាធរឃុំ ភូមិ និង សមាជិកគណកម្មការសហគមន៍ សរុបចំនួន០៨រូប៕

រៀបរៀងដោយ កញ្ញា មាស ស្រីល័ក្ខ

អត្ថបទទាក់ទង