/ / /

រដ្ឋបាលស្រុកបូទុមសាគរ បានផ្តល់អំពូល សូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៥០ អំពូល ជូនរដ្ឋបាលឃុំកណ្តោល ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ពេលរាត្រីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកណ្តោល

០៩/មេសា/២០២១

===================

រដ្ឋបាលស្រុកបូទុមសាគរ បានផ្តល់អំពូល សូឡាដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៥០ អំពូល ជូនរដ្ឋបាលឃុំកណ្តោល ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ពេលរាត្រីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកណ្តោល។

ឆ្លើយតប​តម្រូវ​ការចង់​បាន​របស់​ប្រជាពលរដ្ឋ និង​ជាការ​ចូលរួមចំណែក​អភិវឌ្ឍន៍​មូលដ្ឋាន​ស្រុក​កាន់តែ​រីកចម្រើន​ទៅមុខ អំពូល​សូ​ឡា​៥០អំពូល គឺ​ត្រូវ​បាន​លោក ហាក់ ឡេង បាន​ប្រគល់​ជូន​រដ្ឋបាល​ឃុំកណ្តោល ដើម្បី​បែងចែក​ដំឡើង​ទៅតាម​ភូមិ​ជូន​ពលរដ្ឋ​។​

ក្រោយ​ការទទួល​សម្ភារៈ​អំពូល​សូ​ឡា លោក ឆឹង ង៉ែ មេឃុំកណ្តោល សម្តែង​ការ​អរគុណ​ចំពោះ​តំណាង​សប្បុរសជន​នានា​ពី​ទឹកចិត្ត​ចូលរួម​អភិឌ្ឍន៍​មូលដ្ឋាន​ឃុំរបស់លោក​ឲ្យ​កាន់តែ​រីកចម្រើន តាមរយៈ​រស់នៅ​ដោយ​ភាព​សុខសាន្ត​។ អំពូល​ភ្លើង​សូ​ឡា​ចំនួន​៥០ គ្រឿង​ យកទៅបំពាក់នៅក្នុងភូមិតាំកន់ ភូមិកណ្តោល និងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

សង្ឃឹមថាបងប្អូនសប្បុរសជនជិតឆ្ងាយ និងជួយឧបត្ថម្ភបន្ថែមថែមទៀត ដើម្បីជាសោភ័ណ្ឌភាពភូមិ -ឃុំស្រស់ស្អាត និងមានសុខសុវត្ថិភាព។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

———————————-

ថ្ងៃសុក្រ ១២ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១

April 9, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/06/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ កៅ​ ប៊ុនគីម​ ស្នងការ​រង​ ផែនការ​ងារ​សណ្តាប់​ធ្នាប់​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ ​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    01/06/2026

    វរសេនីយ៍ឯក ហេង ហ៊ុយ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ស្នងការដ្ឋាននគរបាលខេត្ត បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័នយុវជនមុស្លិមកម្ពុជាខេត្តកោះកុង និងឯកឧត្តម បណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូនិធិអាស៊ាន ដើម្បីការអប់រំ និងការអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ចំនួន ២ គ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ព្រមទាំងបានឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀលផងដែរ

  • ហេង គីមឆន/
    01/06/2026

    លោក ហ៊ុន អៃ អាជីវករលក់ចានឆ្នាំ និងសម្ភារៈប្រើប្រាស់គ្របមុខ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    លោកជំទាវឧត្តមសេនីយ៍ទោ ហ៊ឹម ច្រឹប ជំនួយការផ្ទាល់​ អគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២៥០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦