រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតសម្ភារ និងស័ង្កសីមួយចំនួន

សាខា កក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ នេះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងឱ្យ លោកជំទាវ មិថុនា ភូថង ប្រធានគណៈម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា សហកាជាមួយ លោកស្រី កង សាមឌី សមាជិកគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ និងក្រុមការងារ អាជ្ញាធរសង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតសម្ភារ និងស័ង្កសីមួយចំនួន កាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ចំនួន១ខ្នងផ្ទះ ស្មើនឹង១គ្រួសារ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណ:កម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងគ្រប់ពេល។

ទន្ទឹមនេះឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រូវរកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។ សម្ភារដែលសាខាផ្តល់ជូនរួមមមាន៖អង្ករ២៥គីឡូ មីជាតិ ១ កេស ត្រីខ ១យួរ ទឹកសុទ្ធឱរ៉ាល់១កេស តង់១ សាប៊ូ៤ដុំ អាវយឺត២ ស័ង្កសី២៥ សន្លឹក ព្រមទាំងថវិកាចំនួន ៨០,០០០ រៀលផងដែរ ។

អត្ថបទទាក់ទង