លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជួបប្រជុំ ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃពាក់ព័ន្ធនឹងការបោះបង្គោលព្រំប្រទល់តំបន់ការពារគ្រប់គ្រងដោយក្រសួងបរិស្ថាន និងតំបន់ឥណទានកាបូន ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ក្នុងជំនួបពិភាក្សានេះ លោកស្រី ស៊ូ សុវណ្ណា នាយិការប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងចូលរួមសហការជាមួយរដ្ឋបាលខេត្តដោយទទួលបន្ទុក បោះបង្គោលតាមចំណុចព្រំនៃតំបន់ការពារដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងតំបន់ឥណទានកាបូន នៅស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកស្រែអំបិល៕