ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១
នាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល បានសហការជាមួយសហគមន៍តំបន់ឆ្នេរសមុទ្រកោះខ្យង បានរៀបចំពិធីលែងអណ្តើកសមុទ្រ (ក្រាស់) ចំនួន ០១ក្បាល ទម្ងន់ ៤,៣០គក្រ ដែលបានទទួលពីអ្នកនេសាទមងក្តាម ហើយលែងចូលទៅក្នុងសមុទ្រវិញ នៅភូមិអន់ឆ្អើរ ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួម ចំនួន ០៥នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង