/ / /

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមីនា តាមប្រតិទិនការងារឆ្នាំ២០២១

ទីចាត់ការអន្តរវិស័យ រៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមីនា តាមប្រតិទិនការងារឆ្នាំ២០២១

លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកនាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះ និងមន្រ្តីក្រោមឱវាទ។ កិច្ចប្រជុំ ពិភាក្សាទៅលើរបៀបវារៈ ដូចខាងក្រោម ÷

១.ការអនុវត្តការងារប្រចាំខែមីនា
២.បញ្ហាប្រឈម និងទិសការងារខែបន្ត
៣.ការផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
៤.ការបែងចែកតួនាទី និងភារកិច្ច ទទួលបន្ទុករបស់នាយករងទីចាត់ការ
៥.បញ្ហាផ្សេងៗ

លោកនាយកទីចាត់ការ បានណែនាំដល់ការិយាល័យចំណុះ និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញការងារស្នូល របស់ការិយាល័យនីមួយៗ តាមលក្ខខណ្ឌការងារដែលបានកំណត់ ស្របតាមគោលការណ៍ណែនាំស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាកិច្ចបញ្ចប់ លោកនាយកទីចាត់ការ និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ដែលបានចូលរួម និងបានក្រើនរំលឹកអំពីវិធានការ “៣ការពារ ៣កុំ” ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ-១៩ ផងដែរ៕

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល