សាខា កក្រក ខេត្តកោះកុង ៖សប្បុរសជនបាន ឧបត្ថម្ភថវិកា សរុបចំនួន ៤៥,៥០០ ដុល្លារ តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា វណ្ណា ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គលេខាធិការរងក្រសួងការពារជាតិ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២១ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។
ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
១) ឯកឧត្តម លី ថាវ អគ្គនាយកក្រុមហ៊ុន យូ ញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី
ឧបត្ថម្ភថវិកា ២០.០០០ដុល្លារ ។
២) លោក Phung Van Cuong (VIETTEL CAMBODIA PTE.LTD ឧបត្ថម្ភថវិកា ២០.០០០ដុល្លារ ។
៣) ឧត្តមសេនីយ៍ឯក ឈួន យូ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.០០០ដុល្លារ ។
៤) ឯកឧត្តម ជា ទ្រី ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ឧបត្ថម្ភថវិកា ១.០០០ដុល្លារ ។
៥) ឧត្តមសេនីយ៍ឯក ជា វណ្ណា ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់
និងជាអគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០០ដុល្លារ
៦) ឧត្តមសេនីយ៍ទោ ឡាយ ស៊ា ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០០ដុល្លារ
៧) ឧត្តមសេនីយ៍ទោ នួន សុខូ នាយក នាយកដ្ឋានប្រេងឥន្ធនៈក្រសួងការពារជាតិ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០០ដុល្លារ
ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១
ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ៕