០៤/មេសា/ ២០២១ វេលាម៉ោង ១១:៣០នាទីព្រឹក
=========================
លោក សាង ស៊ីណេត អភិបាលរង បានដឹកនាំក្រុមការងារស្រុក និងក្រុមការងារឃុំ ចូលរួមអមដំណើលោក ទូ សាវុធអភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្រ្តីសុខាភិបាល ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំណាងរដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ដើម្បីរៀបចំផែនការការពាររិតបន្តឹង និងបិទការចេញចូលទីតាំងដែលមាជនសង្ស័យ និងអ្នកជំងឺកូវីដ១៩ (អាគារ៨)។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
---------------------------
ថ្ងៃអាទិត្យ ៧ រោច ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១
April 4, 2021