/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសពលោក ហ៊ុន សេង និង លោកស្រី លី រ៉ន ដែលបានមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅត្រពាំងរូង សពយកមកតំកល់នៅវត្តចន្ទមុន្នីរាម ហៅវត្តអណ្តូងទឹក

០៤/មេសា/ ២០២១ វេលាម៉ោង ១២:១០នាទីថ្ងៃត្រង់

========================

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានអនុសាខា​កាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសពលោក ហ៊ុន សេង និង លោកស្រី លី រ៉ន ដែលបានមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅត្រពាំងរូង សពយកមកតំកល់នៅវត្តចន្ទមុន្នីរាម ហៅវត្តអណ្តូងទឹក។

ក្នុងឱកាសនោះ លោកស្រី អ៉ិន សោភ័ណ្ឌ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីលោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ និងការសោកស្តាយយ៉ាងក្រៃលែង ដែលកើតឡើងចំពោះគ្រួសារសព ដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់ ។ ក្រុមការងារទាំងអស់សូមបួងសួងដល់ដួងវិញ្ញាណក័ន្ធ

លោក បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូ ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលអនុសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសពមាន៖ អង្ករ ២៥គីឡូក្រាម​ និងថវិកា១០០.០០០រៀល ។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

============================

ថ្ងៃអាទិត្យ ៧ រោច ខែចេត្រ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១

April 4, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    01/06/2026

    ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/06/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី​

  • ហេង គីមឆន/
    01/06/2026

    ពន្ធនាគារខេត្តកោះកុង​ បានប្រជុំជួរត្រួតពិនិត្យកម្លាំង

  • ហេង គីមឆន/
    01/06/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • មន្ទីរបរិស្ថាន/
    01/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង