០១/មេសា/២០២១ វេលាម៉ោង ៩:០០នាទីព្រឹក
========================
រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ច ប្រជុំសម្រសម្រួល បញ្ហាបោះបង្គោលព្រំដី របស់ឈ្មោះឈឹម ឡា ឈ្មោះ ដាន់ ហ៊ួរ ដែលមានទីតាំងដីស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក សាង ស៊ីណេត អភិបាលស្តីទីស្រុកបូទុមសាគរ ដោយមានការចូលរួម លោកប្រធានការិ.ដនសភ និងអាជ្ញាធរភូមិឃុំ។
-នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក បានបើកប្រជុំសម្របសម្រួល និងចុះទីតាំងជាក់ស្តែងនៅវេលាម៉ោង១០:០០នាថ្ងៃដដែល ដោយមានការសម្របសម្រួលពីប្រធានអង្គរប្រជុំ ដើម្បីឲ្យភាគីទាំងពីរទទួលយកភាពឈ្នះៗទាំងអស់គ្នា ។
ដូចនេះ(ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នា តាមការសម្របសម្រួលរបស់អាជ្ញាធរ )។
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
______
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១
April 1, 2021