/ / /

លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃអង្គារ ២រោច ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ប៉ែត សុជាតិ សមាជិកក្រុមប្រឹក្សាឃុំបានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍សុខភាព និងកម្លាំងប្រជាការពារភូមិ ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ សរុបចំនួន ១២នាក់ ស្រី ០៨នាក់ ។ ដោយឡែកសម្រាប់ការចុះប្រចាំការយាមតាមគោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់កម្តៅជូនប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំ ជាពិសេសអ្នកមកពីតាមបណ្តារាជធានី/ខេត្ត ដែលកំពុងតែកើតមាននិងប្រទេសថៃ និងវៀតណាម ចូលមកក្នុងមូលដ្ឋានឃុំ។ ជាលទ្ធផលពំុមានប្រជាពលរដ្ឋមកពីតាមបណ្តារាជធានី/ខេត្ត និងប្រទេសថៃ និងវៀតណាម ខាងលើចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ បានចុះពិនិត្យមើលស្ថានភាពការងារដាំដុះដំណាំរបស់កសិករ មានទីតាំងស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះតាមដានត្រួតពិនិត្យដេប៉ូលក់ជី ថ្នាំកសិកម្ម ចំនួន ០២ដេប៉ូ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង