/ / /

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់សង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់ នៅថ្ងៃ៣០ ខែមីនា ឆ្នាំ ២០២១ នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា យុវជនកាកបាទក្រហម ក្រុមកាងារកាកបាទក្រហមសង្កាត់ស្មាច់មានជ័យ សហការជាមួយ អាជ្ញាធរសង្កាត់ស្មាច់មានជ័យ ក្រុងខមេរភូមិន្ទ សរុបចំនួន ១៩ នាក់ ស្រី ១០ នាក់ បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់សង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលក្រុមការងារបានផ្សព្វផ្សាយដល់គ្រួសារចំនួន ៣១១ គ្រួសារស្មើហ្នឹង ៦៣៤ នាក់ស្រី ៣០៣នាក់ ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស ចំនួន ១៥០ ម៉ាស់ កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ៣៨ សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់ ១៦៥សន្លឹក ប័ណ្ណផ្សព្វផ្សាយសន្លឹកតូច ២២០សន្លឹក និង ប្រើប្រាស់មេក្រូ២ សម្រាប់ចាក់សារសំឡេង ផ្សព្វផ្សាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ជាមួយគ្នានោះដែរក្រុមការងារក៏បានផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    24/02/2026

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការកិច្ចការនារី និងកុមារលើកទី៤៤ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងប្រជុំក្រុមប្រឹក្សាឃុំ។ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាប្រធានគណ:កម្មាធិការកិច្ចការនារី និងកុមារ និងជាមេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/02/2026

    លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៤អាណត្តិទី៥ ប្រចាំខែកុម្ភៈឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម