ក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានចុះផ្សព្វផ្សាយនិងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” បន្ថែមទៀត នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង ក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានចុះផ្សព្វផ្សាយ និងបិទប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅក្រុងខេមរភូមិន្ទ តាមការស្នើសូមរបស់អាជីករ។