លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងភូមិសាស្ត្រខេត្តកោះកុង។ ការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុងនេះ គឺដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្តែងយូឆ្នាំ និងទុកជាដីបម្រុងរបស់ខេត្ត។

































