ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ទេស ស៊ីផាន ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ាក់ខ្លង មេភូមិ និងសមាជិកភូមិ២ បានចុះពង្រឹងការការពារជម្ងឺកូវិដ-១៩ ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ២ចូលរួម និងបានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដើម្បីឲ្យមូលដ្ឋានមានសុខសុវត្ថិភាព នៅភូមិ២ ឃុំប៉ាក់ខ្លង ។





