រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដូចខាងក្រោម៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម ១២៨+០០០

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ (វិថី សាយ ភូថង) សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ ចន្លោះគ.ម ០៦+០០០ - គ.ម ០៧+០០ និង ចន្លោះគ.ម ១៥+០០០ - គ.ម ១៦+០០០

⁃ ការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨-៥ (វិថី សាយ ភូថង) សកម្មភាពកៀកិនបង្ហាប់ស្រទាប់ថ្មម៉ិច ត្រង់គ.ម ០២+៩០០ - គ.ម ០៣+៤៤៧ (LHS)។

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕
By : #DPWTKK

អត្ថបទទាក់ទង