រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចូលរួមឧបត្ថម្ភ ទឹកបរិសុទ្ធ អាកុល និងម៉ាស់ ជូនរដ្ឋបាលស្រុកស្រែអំបិល

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល តំណាងលោកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចូលរួមឧបត្ថម្ភ ទឹកបរិសុទ្ធ ៣០យួរ អាកុល ១៥០លីត្រ និងម៉ាស់ ០៣កេសធំ ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទធប្រឆាំងការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈ ជូនរដ្ឋបាលស្រុកស្រែអំបិល។

សូមប្រសិទ្ធពរ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង