២៦/០៣/២០២១ វេលាម៉ោង ២:៣០នាទីរសៀល
=========================
លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកចុះសួរសុខទុកកម្លាំងប្រចាំការគោលដៅត្រួតពិនិត្យបុគ្គលដែលមានការសង្ស័យ និងមកពីទីតាំងមានហានិភ័យជំងឺកូវីដ១៩ នៅគោលដៅឃុំអណ្ដូងទឹក និងឃុំកណ្ដោល ជាមួយគ្នានោះដែរក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគដែលជាការឧបត្ថម្ភរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងសប្បុរសជនជួយមកតាមរយះរដ្ឋបាលស្រុក ជូនគោលដៅត្រួតពិនិត្យទាំង២ខាងលើ ដោយក្នុង១គោលដៅទទួលបានអង្ក៥០គីឡូក្រាម មី២កេះ សាច់ក្រក២គីឡូកាហ្វេ១កញ្ចប់ធំ ស្កសរ១គីឡូក្រាម ត្រីខ២ឡូ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
========================
ថ្ងៃសុក្រ ១៣ កើត ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
March 26, 2021






