ក្រុមកាងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអនុញ្ញាតឱ្យឈ្មោះ ងយ ស្រ៊ិន ភេទ ប្រុស ជាកីឡាករនៅក្លឹបបាល់ទាត់វិសាខា ជាបុគ្គលសង្ស័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចេញពីការធ្វើចត្តាឡីស័ក បន្ទាប់ពីបានទទួលបានលទ្ធផលតេស្តអវិជ្ជមាន ២ លើក និងបានធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅផ្ទះរបស់គាត់រួចរាល់ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។