/ / / /

ការវាយជួងរគាំងនិងទូងស្គរ

ខេត្តកោះកុង :

ការវាយជួងរគាំងនិងទូងស្គរ

ដើម្បីបណ្តេញជំងឺអាសន្នរោគឧបទ្រុបចង្រៃ

នៅក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី) ម៉ោង8:00នាយប់ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១

      មន្ទីរ​ ធម្មការ​ និង​សាសនា​ខេត្តកោះកុង​ ដឹកនាំដោយលោក អ៊ូច​ ទូច ប្រធានមន្ទីរ និងព្រះលក្ខណ៍ មុនី​ វង្ស​ ពិជ័យ​ ព្រះរាជាគណ:ថ្នាក់កិត្តិយស​ ព្រះសមុទ្ទគង្គាមុនីព្រះមេគណធម្មយុត្ត ខេត្តកោះកុង​ និងជាព្រះចៅអធិការវត្តទេពនិមិត្តហៅវត្តថ្មី 

    បានរៀបចំពិធី​ ដើម្បីឆ្លើយតបទៅនឹងសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្តីពី ការវាយ គង ជួង រគាំង ទូងស្គរ តាមវត្តអារាមដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ និងយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យវាយគង ជួង រគាំង ទូងស្គរ គ្រប់វត្តអារាមទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តន៍នូវវិធានការ « ៣ការពារ» និង«៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ឱ្យបាន៥ដង ក្នុង១ថ្ងៃ ។

     អាស្រ័យដូចបានជម្រាបខាងលើនេះ សូមព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងញាតិញោមប្រជាពលរដ្ឋទាំងឡាយជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ។

សូមអរព្រះគុណ និងសូមអរគុណ!

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកកោះកុង/
    12/08/2026

    លោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាលស្រុកកោះកុង​ អញ្ជើញ​ចូលរួម​កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី ‘’ ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ‘’

  • ហេង គីមឆន/
    12/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលត្រូវចូលរួម ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង