ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ លោក ឃី វុធ អនុប្រធានមន្ទីរ លោក ឡេង ប៊ុនធា អនុប្រធានមន្ទីរ និង លោក ហាសាន់ អារ៉ាហ្វាត អនុប្រធានការិយាល័យ បានចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យគុណភាពចំណីអាហារ កាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើតេស្តរកសារធាតុគីមី ក្នុងគ្រឿងឧបភោគ-បរិភោគ មានចំនួន១១គំរូ ដូចជា មឹកស្រស់ បង្គារស្រស់ សាឡាត់ ត្រសក់ ស្ពៃតឿ សណ្ដែកបណ្ដុះ ស្ពៃក្រញាញ់ លត បាញ់កាញ់ គុយទាវ ជ្រក់សណ្ដែក និងជ្រក់ស្ពៃ ស្ថិតនៅក្នុងផ្សារដងទង់ ក្រុងខេមភូមិន្ទ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថាគឺគ្មានសារធាតុគីមីហាមឃាត់ឡើយ។
សូមអរគុណ!