រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យមើលការកាយអាចម៍ដីចេញពីចំណីព្រែកវិញ របស់លោកស្រី លាង ហ៊ីម

ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចុះទៅពិនិត្យការកាយអាចម៍ដីចេញពីចំណីព្រែក របស់លោកស្រី លាង ហ៊ីម តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង លោកស្រីបានធ្វើការកាយអាចម៍ដីចេញពីតាំងវិញហើយ និងបានសន្យាថាទិញកូនកោងកាងមកដាំឡើងវិញផងដែរ ។
ការចូលរួមមានអាជ្ញាធរស្រុក ភូមិ ឃុំ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង