នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក មុយ គួង នាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង និងភរិយា និងលោក មុយ វណ្ណថា ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភម៉ាស់ ចំនួន១០ប្រអប់ ទឹកបរិសុទ្ធវីតាល់ ១០កេស និងថវិកាចំនួន ១០០.០០០រៀល ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈ ជូនរដ្ឋបាលស្រុកស្រែអំបិល។
សូមប្រសិទ្ធពរ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: ប៊ួ សុភា