/ / /

ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមចលនា ១៥៧ សាខាខេត្តកោះកុង តំណាងឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមចលនាយុវជន ១៥៧ នាំយកគ្រឿងឧបភោគឧបត្ថម្ភក្រុមការងារវេនទី៣

ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមចលនា ១៥៧ សាខាខេត្តកោះកុង តំណាងឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមចលនាយុវជន ១៥៧ នាំយកគ្រឿងឧបភោគឧបត្ថម្ភក្រុមការងារវេនទី៣ រួមមាន អង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស កាហ្វេសុខភាព ១កញ្ចប់ធំ ខារាបាវ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ៣យួរ ប្រេងឆា ៥លីត្រ ត្រីខ ២យួរ ទឹកដោះគោឆៅ ៣យួរ ប៊ីចេង ២កញ្ចប់ មីម៉ាម៉ា ១កេសធំ និងទឹកក្រូច ២កេស ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈ ជូនរដ្ឋបាលស្រុកស្រែអំបិល។

សូមប្រសិទ្ធពរ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: វឿន រិទ្ធី

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/07/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា អគ្គលេខាធិការរង អ.ន.ក ក្នុងពិធីវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • ហេង គីមឆន/
    28/07/2026

    នៅសាលាបឋមសិក្សាទីរួមខេត្ត កម្លាំងផ្នែកជំនាញ នៃអធិដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ដល់ប្អូនៗសិស្សានុសិស្ស

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/07/2026

    លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាស្តីពីការដំឡើងឋានន្តរស័ក្ត និងថ្នាក់ ជូនមន្ត្រីរាជការ និងបុគ្គលិកអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ សម្រាប់ឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីរដ្ឋ បាលស្រុក អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមទិវា (កម្ពុជាស្អាតខ្មែរធ្វើបាន) នៅមុខផ្សារភូមិថ្មី ភូមិចាំយាម ឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តការងារ តួនាទី ភារកិច្ច និងរបៀប របបធ្វើការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    27/07/2026

    កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តការងារ តួនាទី ភារកិច្ច និងរបៀប របបធ្វើការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមណ្ឌលសីមា