/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការចាក់ដីរំលោភចំណីព្រែក ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការចាក់ដីរំលោភចំណីព្រែក ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការចាក់ដីរំលោភចំណីព្រែក ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងសន្និសីទនេះ លោក សុខ សុទ្ធីបញ្ជាក់ថា៖
-ទីតាំងចាក់អាចម៌ដីរំលោភចូលព្រៃកោងកាងនៅឃុំទទួលគគីរ ស្រុកមណ្ឌលសីមា គឺជាកម្មសិទ្ធិរបស់ឈ្មោះ លាង ហ៊ីម (ហៅ មាហ្គោល) ដែលគាត់បានអះអាងថា ទីតាំងដីនេះ៖
•មួយផ្នែកគាត់បានទិញពីប្រជាពលរដ្ឋ និងមេឃុំ (ដីសហគមន៍) មានទំហំប្រហែល ១២ហិកតា ជាថ្នូនឹងគាត់ធ្វើផ្លូវ លូរំដោះទឹក និងតារាងបាល់
•មួយផ្នែកទៀត (មានព្រៃកោងកាង) ហើយមុនមានការកាត់ឆ្វៀល ដីនេះស្ថិតនៅក្នុងអនុក្រឹត្យ១៧៩ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃពាមក្រសោប
-ដីដែលបានចាក់រំលោភចូលចំណីព្រែក (ព្រៃកោងកាង) មានទំហំ ៣.៣០២ម៉ែត្រការ៉េ
ចំពោះវិធានការ លើអ្នកប្រព្រឹត្តល្មើស លោក សុខ សុទ្ធី បញ្ជាក់ថា៖
-ជាវិធានរដ្ឋបាល ទីតាំងដែលចាក់ដីរំលោភចូលចំណីព្រែកនោះ (ព្រៃកោងកាង) គឺរដ្ឋបាលខេត្តឱ្យអ្នកចាក់ដីរំលោភចំណីព្រែក (ព្រៃកោងកាង) ត្រូវកាយអាចម៍ដីដែលចាក់រំលោភចូល ចេញវិញ ហើយត្រូវស្តារព្រៃកោងកាងឡើងវិញ។
-ចំពោះការដាក់ទោសទណ្ឌនោះ (វិធានច្បាប់) គឺទុកលទ្ធភាពជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុងអនុវត្តនីតិវីធីច្បាប់។
-ចំពោះទីតាំងដែលអះអាងថា ដីសហគមន៍ដែលបានលក់ ទិញ រដ្ឋបាលខេត្តនឹងចុះសិក្សាលម្អិត ថាដីនោះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋប្រាកដមែន ឬអាជ្ញាធរឃុំជាអ្នកចាត់ចែង ហើយការចាត់ចែងនោះសមស្របតាមអ្វីដែលជាប្រយោជន៍សហគមន៍ឬទេ ដើម្បីមានវិធានការបន្តទៀត
ជាចុងក្រោយ លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង បានថ្លែងអំណរគុណអ្នកសារព័ត៌មានដែលបានចូលរួមក្នុងថ្ងៃនេះ និងបានផ្តែផ្តាំ ណែនាំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមអភិរក្ស ថែរក្សា ការពារ សម្បត្តិធម្មជាតិរបស់ជាតិយើង បញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋ និងចូលរួមអភិវឌ្ឍសង្គមជាតិយើងទាំងអស់គ្នា។ នៅក្នុងបរិបទនៃជំងឺកូវីដ១៩នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ទាំងអស់គ្នា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នូវវិធានការ ការពារកូវីដ១៩ គឺ ៣កុំ ៣ការពារ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា