រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំដោះស្រាយករណីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅចំណុចក្រោយសាលាស្រុកមណ្ឌលសីមា ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលករណីទំនាស់ដីធ្លនេះកើតឡើងរវាងឈ្មោះ ឆាយ មន និងឈ្មោះ សួន តា។
ករណីទំនាស់ដីធ្លីខាងលើនេះកន្លងទៅថ្មីៗនេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង អញ្ជើញរដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ អ្នកដឹងលឺពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីនេះ និងភាគីទាំងសងខាង មកប្រជុំពិភាក្សាស្រាវជ្រាវសាវតានៃដីមានទំនាស់នេះ ព្រមទាំងបានចុះពិនិត្យទីតាំងដីមានទំនាស់ ដើម្បី​ប្រមូលព័ត៌មាន​ពាក់ព័ន្ធក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីរ៉ាំវ៉ៃនេះ​។
គោលបំណាង នៃកិច្ចប្រជុំនៅថ្ងៃនេះ ដែលមានការចូលរួមប្រជុំពី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលស្រុកមណ្ឌលសីមា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ត្រីជំនាញភូមិបាលស្រុក មេឃុំ មេភូមិ​ គឺដើម្បីពិនិត្យបញ្ជាក់បន្ថែមពីលទ្ធផលដែលក្រុមការងារបានរកឃើញកន្លងមក និងការបន្តនីតិវិធីដោះស្រាយបញ្ហានេះ។
ជាលទ្ធផលនៃកិច្ចប្រជុំ យោងតាមការបញ្ជាក់អះអាងពីអ្នកធ្លាប់ដឹងលឺអំពីប្រវត្តិនៃទីតាំងដីទំនាស់នេះ ឯកសារពាក់ព័ន្ធ និងការចុះសិក្សាផ្ទាល់​ពីទីតាំងដីមានទំនាស់នេះ អង្គប្រជុំទាំងមូលបានឯកភាពតាមលទ្ធផលនៃការរកឃើញរបស់ក្រុមការងារ ហើយរដ្ឋបាលខេត្តនឹងចេញសេចក្តីជូនដំណឹងមួយ ដល់សាមីខ្លួនទាំងពីរ និងសាធារណជនជ្រាប អំពីលទ្ធផលនៃដំណោះស្រាយនេះ៕
ប្រភព
ខ្លឹមសារ : លោក ហេង ងួនឆេង
រូបភាព : លោក ច័ន្ទ រាជធានី

អត្ថបទទាក់ទង