ដោយមានការចង្អុលណែនាំរបស់លោកជំទាវ អភិបាលខេត្តកោះកុង លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ដើម្បីជំរុញការបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នៅតាមទីតាំងរដ្ឋបាលក្រុង និងការិយាល័យច្រកចេញចូលតែមួយក្រុងខេមរភូមិន្ទ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី ក្នុងក្រុង។