នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារ ចុះពង្រឹងតាមគោលដៅត្រួតពិនិត្យការធ្វើដំណើរចេញចូលក្នុងស្រុកស្រែអំបិលរបស់ប្រជាពលរដ្ឋ នៅឃុំបឹងព្រាវចំនួន ០២គោលដៅ និងឃុំជ្រោយស្វាយចំនួន ០៣គោលដៅ។ ក្នុងនោះដែរ លោកអភិបាលក៏បាននាំយកគ្រឿងបរិភោគ ឧបត្ថម្ភកម្លាំងតាមគោលដៅ ក្នុងមួយគោលដៅទទួលបាន អង្ករ ៥០គ.ក្រ មី ០២កេស ទឹកបរិសុទ្ធ ១០យួរ ទឹកក្រូច ០២កេស ស្រាបៀរ ០១កេស ម៉ាស់ ០៥ប្រអប់ ស្រោមដៃ ០២ប្រអប់ និងជែលលាងដៃ ០៥ដប ព្រមទាំងថវិកាក្នុងម្នាក់ ២០ ០០០រៀល។
ប្រភព: ប៊ួ សុភា