/ / /

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងវិន័យដែលអនុវត្តតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល

Linna Chor, [12.03.21 15:35]

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងវិន័យដែលអនុវត្តតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ដោយមានការចូលរួមពីលោក ជឹម ម៉ុន នាយកមជ្ឈមណ្ឌល និងអ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស នាយករងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងកិច្ចប្រជុំនេះលោកប្រធានមន្ទីរ លោកនាយក និងលោកនាយករង បានពិភាក្សាពីស្ថានភាពនៃ ការអនុវត្តការងារនិងការគោរពវិន័យរបស់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ហើយត្រូវចាត់វិធានការណ៍ចំពោះមន្រ្តីអសកម្មការងារស្របតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន ក៏បានផ្ដាំផ្ញើដល់លោកនាយក និងលោកនាយករងមជ្ឈមណ្ឌល ត្រូវផ្សព្វផ្សាយបន្ថែមជូនដល់លោកគ្រូ អ្នកគ្រូ ពីការបង្ការ និងទប់ស្កាត់ដោយប្រុងប្រយ័ត្ននូវការឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាពិសេសត្រូវគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងវិធានការ ៣ការពារ✅ និង ៣កុំ❌ ។

ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

  • ហេង គីមឆន/
    16/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)”ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាល សាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • ហេង គីមឆន/
    16/03/2026

    លោក គិត សុផា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញកិច្ចប្រជុំស្តីពីស្ថានភាពផ្លូវជាតិលេខ ៤៨-៥(វិថីសាយភូថង) ដែលមានទីតាំងស្ថិតនៅស្រុកបូទុមសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    16/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យមើលដំណើរការសាងសង់សាលាមតេយ្យសិក្សនៅសាលាបឋមសិក្សាពាមកាយ ស្ថិតក្នុងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលជាជំនួយរបស់ក្រសួងកិច្ចការបរទេសឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    16/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទវគ្គឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង