ស្រុកកោះកុង: ឃុំតាតៃក្រោម ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ លោក អ៊ូឆេន ឆៃវិសាន្ត សមាជិកក្រុមប្រឹក្សាឃុំ បានបន្តដឹកនាំកម្លាំងរួមមាន ប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម មន្ត្រីប៉ុស្តិ៍សុខភាពឃុំតាតៃក្រោម បានចុះត្រួតពិនិត្យតាមដានសុខភាព និងវាស់កំដៅ លើជនជាតិខ្មែរ និងជនជាតិចិន ចំនួន ០៩ នាក់ ស្រី ០៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ដាក់នៅដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ នៅរីសតហ្សាហ្គា ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ក្រោយពីវាស់កំដៅរួចហើយ ឃើញថាពុំមានអ្វីគួរឲ្យកត់ សម្គាល់ឡើយ បន្ទាប់មក ក្រុមការងារឃុំបានណែនាំអោយពួកគាត់អនាម័យខ្ពស់ ពាក់ម៉ាស់លាងដៃ និងអាកល់ជាប្រចាំ ហាមចេញចូលទៅណាមកណា ក្នុងរយ:ពេលកំពុងធ្វើចត្តាលីស័កនេះ ។
ប្រភព: សន សេង