/ / /

តាមគោលការណ៍ណែនាំ របស់លោកជំទាវអភិបាលខេត្ត ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលស្រុកស្រែអំបិល ចុះរៀបចំ និងផ្សព្វផ្សាយ QR Code ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

តាមគោលការណ៍ណែនាំរបស់លោកជំទាវអភិបាលខេត្ត ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា សាលាខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលស្រុកស្រែអំបិល ចុះរៀបចំ និងផ្សព្វផ្សាយ QR Code ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចំណុចអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល របស់គណៈកម្មាការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងណែនាំដល់រដ្ឋបាលស្រុក ដើម្បីបន្តបង្កើត QR Code ដល់អង្គភាព ការិយាល័យ និងទីតាំងនានា ក្នុងមូលដ្ឋាន។
ស្កេន QR Code ដើម្បីការពារអ្នក និងមនុស្សជាទីស្រលាញ់ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ មន្ទីរផែនការខេត្ត ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោកស្រី អន លីណា នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានអមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យ តាមដានវឌ្ឍនភាព និងពិភាក្សាអំពីបញ្ហាប្រឈមនានា  នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការកន្លែងសហគមន៍នេសាទតំបន់ឆ្នេរជ្រោយស្វាយ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃអគ្គនាយកដ្ឋានជលផល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/06/2026

    ​រដ្ឋបាលឃុំព្រែកខ្សាច់ លោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់​ ​បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ២០០,០០០រៀល ជូនដល់លោកអ៊ុំ ម៉ក់ នោ ដែលជាអាតីត អនុភូមិព្រែកខ្សាច់ ដែលមានវ័យចាស់ជរា និងមានជំងឺ​ប្រចាំកាយ

  • មន្ទីរកិច្ចការនារី/
    10/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្រ្តី ១រូប បានចូលរួមសិក្ខាសាលាតម្រង់ទិស សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ