/ / /

លោក អ៊ូឆេន ឆៃវិសាន្ត សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារចុះយកកំដៅអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅរីសតហ្សាហ្គា

ស្រុកកោះកុង: ឃុំតាតៃក្រោម ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ លោក អ៊ូឆេន ឆៃវិសាន្ត សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន ប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម មន្ត្រីប៉ុស្តិ៍សុខភាពឃុំតាតៃក្រោម បានចុះត្រួតពិនិត្យតាមដានសុខភាព និងវាស់កំដៅ លើជនជាតិខ្មែរ និងជនជាតិចិន ចំនួន ០៩ នាក់ ស្រី ០៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ដាក់នៅដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ នៅរីសតហ្សាហ្គា ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ក្រោយពីវាស់កំដៅរួចហើយ ឃើញថាពុំមានអ្វីគួរឲ្យកត់ សម្គាល់ឡើយ បន្ទាប់មក ក្រុមការងារឃុំបានណែនាំអោយពួកគាត់អនាម័យខ្ពស់ ពាក់ម៉ាស់លាងដៃ និងអាកល់ជាប្រចាំ ហាមចេញចូលទៅណាមកណា ក្នុងរយ:ពេលកំពុងធ្វើចត្តាលីស័កនេះ ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកឡេ វ៉ាន់ភឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោក វ៉ើ ដាយ៉ា ប្រធានស្ដីទីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឧត្ដម វាសនាសូនីតា មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋក្នុងភូមិទ័ពឃ្លៃ បានដឹកថ្មកាវ៉ែត និងដីខ្សាច់ជុសជុលផ្លូវខូច។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ ចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុង ជាមួយអង្គភាពសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ