ដើម្បីទប់ស្កាត់ និងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺ covid-19 បាននឹងកំពុងឆ្លងរីករាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ និងយកចិត្តទុកដាក់ជាទីបំផុត ដូចនេះរដ្ឋបាលស្រុកថ្មបាំង សូមផ្សព្វផ្សាយនូវសេចក្តីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្ននៅពិធីជួបជុំខួបកំណើត ពិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗ ដែលមានការជួបជុំមនុស្សច្រើនកោះករ ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មីម្ដងទៀត។

