រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានចុះត្រួតពិនិត្យ និងណែនាំអោយបិទផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន)

ថ្ងៃអង្គារ ១១ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១: ដោយយោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) និង ការត្រួតពិនិត្យឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ លោក ឈឹម ចិន អភិបាលរងក្រុង តំណាងលោកអភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំអាជ្ញាធរភូមិ-សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ សហការចូលរួមជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ចុះត្រួតពិនិត្យ និងណែនាំអោយបិទផ្អាកអាជីវកម្មបណ្តោះអាសន្ន KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន)ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង