នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរវាងឈ្មោះ សេង ង៉ុយ និងឈ្មោះ ឆឹង ប៉ ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីនាយករងរដ្ឋបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលដងពែង អាជ្ញាធរភូមិឃុំ និងភាគីពាក់ព័ន្ធទាំងពីរ នៅសាលាឃុំដងពែង។ បន្ទាប់ពីក្រុមការងារបានសម្របសម្រួលរួចមក ភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយទទួលយកដំណោះស្រោយរបស់ក្រុមការងារ។
ដោយ: ប៊ួ សុភា