ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលឃុំជ្រោយប្រស់ វេលាម៉ោង ៨:១៥ នាទីព្រឹក បានបើកកិច្ចប្រជុំវិសាមញ្ញ របស់ខ្លួន ក្រោមអធិបតីភាព លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំជ្រោយប្រស់។ សមាសភាពចូលរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ លោកនាយកសាលាបឋមសិក្សា និងនាយកសាលាអនុវិទ្យាល័យជ្រោយប្រស់ និងលោក លោកស្រីមេភូមិ សរុបចំនួន ១២នាក់ ស្រី ០៣នាក់ នៅសាលាឃុំជ្រោយប្រស់។ ក្នុងកិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈដូចខាងក្រោម:
១: ហាមមិនអោយមានអ្នកមកពីខេត្តផ្សេងចូលមកក្នុង មូលដ្ឋានឃុំ
២: ពន្យាពេលអនុញ្ញាតិច្បាប់រៀបអាពាហ៍ពិពាហ៍ក្នុងឃុំ
៣: ធ្វើចត្តាឡីស័កអ្នកមូលដ្ឋាន ដែលមកពីខេត្តផ្សេង
៤: ផ្សេងៗ
៥: បិទអង្គប្រជុំ
ប្រភព: សន សេង



