ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តសម្រាប់ខែមីនា តាមការិយាល័យនីមួយៗ ក្រោមអធិបតីភាព លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង និងការត្រៀមរៀបចំពិធីបុណ្យរំលឹកគុណបារមីព្រះអង្គគោកធ្លក។ ជាចុងក្រោយ លោកស្រីប្រធាន ក៏បានផ្ដាំផ្ញើអំពីការការពារខ្លួន ពីជម្ងឺកូវីត១៩ ដែលកំពុងតែរីករាលដាលទូទាំងសកលលោក និងជៀសឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។




