រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បន្តអនុវត្តត្រួតពិនិត្យលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស (វិធានការលើរថយន្ត កែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ)

ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណ:បច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានចុះអនុវត្តការងារនៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៣:០០ នាទីរសៀល ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ដោយទទួលបានលទ្ធផល ៖

ត្រួតពិនិត្យយានយន្តបានសរុបចំនួន ៣២ គ្រឿង
-រថយន្តដឹកទំនិញធុនធំចំនួន ១២គ្រឿង
-រថយន្តដឹកអ្នកដំណើរធុនតូចចំនួន ២០គ្រឿង

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ!

អត្ថបទទាក់ទង